ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ២៨៤គ្រួសារ មកពី១៤ភូមិ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង - BNP

Breaking

Saturday, December 26, 2020

ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ២៨៤គ្រួសារ មកពី១៤ភូមិ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ២៨៤គ្រួសារ មកពីទាំង១៤ភូមិ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បាននាំនូវសេចក្តីនឹករលឹកពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ព្រុំ សុខា ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ជាអំណោយនាពេលនេះជូនដល់បងប្អូនជួបការលំបាកក្នុងដំណាក់កាលជំងឺកូវីត-១៩។


ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ បើករណីមានបងប្អូន កូនក្មួយ មកពីប្រទេសថៃ ឬក្រៅប្រទេស សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភ្លាម និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋនូវវិធានការពារនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ចដើម្បីបង្ការ ទប់ស្កាត់ ក្នុងការឆ្លងនៅក្នុងសហគមន៍។


ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ កុំចូលរួមជាមួយពួកក្រុមអគិតនៅក្រៅប្រទេស កំពុងធ្វើប្រជាភិថុត ញុះញង់បង្កចលាចលដល់សង្គម ក្នុងគោលបំណងបំផ្លាញសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈដែលយើងកំពុងមាន ដែលសកម្មភាពរបស់ពួកគេនេះ កំពុងតែធ្វើផ្ទុយពីច្បាប់ ដែលចាំបាច់ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកឡើងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕





 

No comments:

Post a Comment

Pages