ថ្នាក់ដឹកនាំខេត្ត​ បានអនុញ្ញាតអោយប្រតិភូការិយាល័យ​កុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប​ ចូលជួបសម្តែងការគួរសមក្នុងឱកាសជូនពរឆ្នាំថ្មី​ ឆ្នាំសកល ២០២១​ - BNP

Breaking

Friday, December 25, 2020

ថ្នាក់ដឹកនាំខេត្ត​ បានអនុញ្ញាតអោយប្រតិភូការិយាល័យ​កុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប​ ចូលជួបសម្តែងការគួរសមក្នុងឱកាសជូនពរឆ្នាំថ្មី​ ឆ្នាំសកល ២០២១​

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែបុស្ស​ ឆ្នាំជូត​ ទោស័កព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២០​ នៅរដ្ឋបាលខេត្តសៀមរាប​ មានពិធីជួបសម្តែងការគួរ​សម  និងជូនពរឆ្នាំថ្មី​ ឆ្នាំសកល ២០២១​ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយប្រតិភូការិយាល័យ​កុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប​ ដឹកនាំដោយ​ លោក​ស្រី​ យូ​ សុភា​ អភិបាល​រងខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត និង​ លោក​ Moon Chulhyun អនុប្រធាន​ការិយាល័យ​កុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប​ តំណាង​លោកប្រធាន​ការិយាល័យ​កុងស៊ុល​ និង​មានការចូលរួមពីប្រតិភូអមដំណេីរ​ និងមន្ត្រីទីចាត់ការទំនាក់ទំនង​ និងសហប្រតិបត្តិការអន្តរជាតិផងដែរ។


នៅក្នុងពិធីជួបសម្ដែងការគួរសម​ និងជូនពរឆ្នាំថ្មី​ ឆ្នាំសកល ​២០២១​ រវាង​ថ្នាក់​ដឹកនាំ​ខេត្តសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយប្រតិភូការិល័យកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប​ គឺដើម្បីគោរពជូនពរដល់ថ្នាក់នាំខេត្ត​គ្រប់ជាន់ថ្នាក់​ មន្ត្រី​រាជការ​ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប​ មានសុខភាពល្អ​ មានសិរីសួស្ដី​ ជ័យ​មង្គល​ វិបុល​សុខ​​ជោគជ័យ​គ្រប់ភារកិច្ច​ និងរក្សាទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ ជាពិសេសដល់ភ្ញៀវ​ទេសចរណ៍​ និងអ្នកវិនី​យោគជនជាតិកូរ៉េ​ ដែលបានអញ្ជើញមកកម្ពុជា​ និយាយ​ដោយឡែកគឺ​ ខេត្តសៀមរាប៕







 

No comments:

Post a Comment

Pages