អភិបាលខេត្តកោះកុង អញ្ជើញជួបប្រតិភូសមាគមអាដហុក (ADHOC) ដើម្បីពិភាក្សាស្វែងយល់ទាក់ទងនឹងការវិវត្ត នៃស្ថានភាពសិទ្ធិមនុស្សផ្តោតលើសេរីភាពជាមូលដ្ឋាន - BNP

Breaking

Monday, December 28, 2020

អភិបាលខេត្តកោះកុង អញ្ជើញជួបប្រតិភូសមាគមអាដហុក (ADHOC) ដើម្បីពិភាក្សាស្វែងយល់ទាក់ទងនឹងការវិវត្ត នៃស្ថានភាពសិទ្ធិមនុស្សផ្តោតលើសេរីភាពជាមូលដ្ឋាន

ខេត្តកោះកុង៖ នាថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រតិភូអគ្គលេខាធិការ នៃសមាគមអាដហុក (ADHOC) ដើម្បីពិភាក្សាស្វែងយល់ទាក់ទងនឹងការវិវត្ត នៃស្ថានភាពសិទ្ធិមនុស្សផ្តោតលើសេរីភាពជាមូលដ្ឋាន។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាសមាគមអាដហុក" គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ឯករាជ អព្យាក្រិត្យ មិនរកផលចំណេញឡើយ។ ទស្សនៈវិស័យសមាគម គឺចង់ឲ្យសង្គមមួយមានការគោរពសិទ្ធិមនុស្ស និងច្បាប់ តាមរយៈការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ 


ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្ត និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ពិតជាសហការយ៉ងពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីអោយអង្គការ សម្រេចបាននូវទស្សនៈវិស័យ និងចូលរួមបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ទូទាំងខេត្តកោះកុង៕








 

No comments:

Post a Comment

Pages