រដ្ឋបាលខេត្តកែប​ បើកការដ្ឋានគម្រោងជួសជុលផ្លូវDBST ចំនួន២ និងសំណង់សិល្បការ្យតាមបណ្ដោយផ្លូវ - BNP

Breaking

Tuesday, December 29, 2020

រដ្ឋបាលខេត្តកែប​ បើកការដ្ឋានគម្រោងជួសជុលផ្លូវDBST ចំនួន២ និងសំណង់សិល្បការ្យតាមបណ្ដោយផ្លូវ

ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប និងជាប្រធានគណ:កម្មការរៀបចំគម្រោងខេត្ត បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវក្រាលកៅស៊ូ DBST ០២ កំណាត់ខ្សែ ដែលមានប្រវែងសរុប៤៧៥០ម៉ែត្រ និងសិល្បការ្យមួយចំនួន ស្ថិតនៅភូមិ អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ និងមានសមាសភាពចូលរួមដូចជាលោក លោកស្រី អភិបាលរងខេត្តក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលស្រុកក្រុមប្រឹក្សាស្រុក និងមេភូមិអង្កោល រួមទាំងពលរដ្ឋជាច្រើន។


បើតាមរបាយការណ៍ របស់លោក អ៊ឹង វុទ្ធីនាយករដ្ឋបាលសាលាខេត្តបានបញ្ចាក់ថាផ្លូវក្រាលកៅស៊ូDBSTចំនួន២ខ្សែនេះគឺ១ខ្សែរចាប់ពីស្ពានដែកនិងភ្ចាប់ទៅផ្លូវខាងក្រោយវត្តអង្កោលសរុបប្រវែង៣២៧០ម៉ែត្រនិងទទឹង៨ម៉ែត្រ ហើយមួយខ្សែទៀតគឺចាប់ពីផ្លូវកែងបត់ចូលផ្លូវវត្តអង្កោល រហូតទៅដល់សមុទ្រមានប្រវែង១៤៨០ម៉ែត្រ និងទទឹង១២ម៉ែត្រ។


យោងតាមប្រសាសន៍ឯកឧត្ដមអភិបាលខេត្តបានឲ្យដឹងថាសំរាប់ផ្លូវទាំងពីរខ្សែនេះគឺជាផ្លូវមានលក្ខណៈសំខាន់មិនត្រឹមតែជាផ្លូវទៅតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ហើយវាជួយសម្រួលជីវភាពពលរដ្ឋនៅតំបន់នោះឲ្យបានធូរស្បើយជាងមុន ហើយងាយស្រួលធ្វើដំណើរផងដែរ។


ជាមួយគ្នានេះឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនដែលរស់នៅជាប់ដងផ្លូវកំពុងកសាងនេះ សូមអោយមានការអត់ធ្មត់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ផ្សេងៗពីការសាងសង់ផ្លូវ ពិសេសសូមជួយចូលរួមថែរក្សាការពារផ្លូវយើងអោយបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង៕






 

No comments:

Post a Comment

Pages