អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីគណៈកម្មការគ្រីស្ទបរិស័ទខេត្តកំពត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ - BNP

Breaking

Tuesday, October 27, 2020

អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីគណៈកម្មការគ្រីស្ទបរិស័ទខេត្តកំពត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ខេត្តកំពត៖ ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្ត គណៈកម្មការគ្រីស្ទបរិស័ទក្នុងខេត្តកំពត បាននាំអំណោយសប្បុរសធម៌ ជាអង្ករចំនួន១៦០០គីឡូក្រាម ប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ឬដោយប្រការផ្សេងៗ។


ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានថ្លែងអំណរគុណកោតសរសើរចំពោះ សប្បុរសជន សមាជិក និងសមាជិកានៃគណៈកម្មការគ្រីស្ទបរិស័ទខេត្តកំពតទាំងអស់ ដែលមានចិត្តសប្បុរសធម៌ បរិច្ចាគធនធានថវិកា ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការទំនប់បម្រុង ដោះស្រាយ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង ឬរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដែលកន្លងមក រដ្ឋបាលខេត្តកំពតតែងតែអនុវត្តសកម្មភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះទុក្ខលំបាកខ្វះខាតក្នុងខេត្តជានិច្ច។


ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់គណៈកម្មការនិងអ្នកប្រតិបត្តិគ្រីស្ទបរិស័ទក្នុងខេត្តកំពតទាំងមូល ទទួលបាននូវសំណាងល្អប្រកបដោយសុភមង្គល ក្រោមម្លប់នៃសុខសន្តិភាពយ៉ាងពិតប្រាកដ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នឹងបានចាត់ទុកអំណោយសប្បុរសធម៌ពេលនេះគឺពិតជាប្រពៃណី ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថានឹងនាំអំណោយទាំងនេះប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីត្រៀមបម្រុងយកទៅដោះស្រាយជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ខ្វះខាត អោយបានចំគោលដៅនិងមានប្រសិទ្ធភាព៕




 

No comments:

Post a Comment

Pages