ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ២៨ គ្រួសារ នៅស្រុកព្រៃកប្បាស - BNP

Breaking

Tuesday, October 27, 2020

ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ២៨ គ្រួសារ នៅស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា និងលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស មន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃកប្បាស  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោ យមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារអតីតយុទ្ធជនចំនួន ២៨គ្រួសារ ដែលខ្វះខាតជីវភាព នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។


ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យ ស្លោក ទីណាមានការលំបាក ទីនោះតែងមានកាកបាទ ក្រហមកម្ពុជាចុះជួយជានិច្ច ។


ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជម្រាបពីស្ថាន ការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ-១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រី បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា  សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។


អំណោយសាខាកាកបាទក្រហមខេត្ត ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារអតីតយុទ្ធជនក្នុងនោះរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា១, អាវយឺត ០៥ និងមានប្រគេនអង្ករ ទឹកក្រូច ទឹកបរិសុទ្ធ និងថវិកាមួយចំនួនប្រគេនព្រះចៅអធិការចំនួន២វត្តផងដែរ៕





 

No comments:

Post a Comment

Pages