រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ នៅ​សាលាស្រុក​ជល​គិរី​ - BNP

Breaking

Tuesday, October 27, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ នៅ​សាលាស្រុក​ជល​គិរី​

កំពង់ឆ្នាំង៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាស្រុក​ជល​គិរី ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន វណ្ណារិ​ទ្ធិ អភិបាលរង​ខេត្ត​។​


មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ទីចាត់ការ​អង្គភាព ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ប្រធានការិយាល័យ​ជុំវិញ​ស្រុក សហគមន៍​មូលដ្ឋាន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​​


ឯកឧត្តម ឡុង ឈុន​ឡៃ បាន​មានប្រសាសន៍ថា ការរៀបចំ​ឱ្យមាន​វេទិកា​នេះ​ឡើង​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​តម្រូវ​ការចាំបាច់​នានា និងបញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ដើម្បី​ដាក់​វិធានការ ឆ្លើយតប​ក្នុងការ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលជា​កង្វះខាត​របស់​អាជ្ញាធរ​ដែនដី​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​នាពេល​កន្លងមក។


​ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ​គ្រប់​អង្គភាព មន្ទីរជំនាញ​ក្នុង​ខេត្ត និងអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​កន្លងមកនេះ​បាន​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឱ្យ​ស្រុក​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង កាន់តែ​ទទួលបាន​ការរីកចម្រើន​ជា​បន្តបន្ទាប់។ 


​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អ្វីដែល​សំខាន់​គឺ​ការ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​ក្រោយពេល​ទឹក​ស្រក​វិញ​។ រាជរដ្ឋាភិបាល​បាន​ត្រៀម​គ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែក​កសិកម្ម សម្រាប់​ចែកជូន និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ប្រញាប់ប្រញាល​បង្ក​បង្កើន​ផល​ក្រោយពេល​ទឹក​ស្រក៕








 

No comments:

Post a Comment

Pages