អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ - BNP

Breaking

Thursday, October 1, 2020

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ដឹកនាំដោយ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មាន ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីជំនាញ។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបានមានមតិស្វាគមន៍ និងអនុញ្ញាតជូនលោកវរសេនីយ៍ទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យសរុបវិភាគ និងផែនការ នៃនាយកដ្ឋានរដ្ឋបាល-សរុប អានរបាយការណ៍ជូនអង្គប្រជុំជ្រាប។


បន្ទាប់ពីអង្គប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍នេះមក បានជូនទៅក្រុមការងារកែសម្រួលខ្លឹមសារមួយចំនួនឡើងវិញ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានកោតសរសើរដល់ក្រុមការងារបានរៀបចំរបាយការណ៍បានល្អប្រសើរ ដែលនេះជាវឌ្ឍនភាពមួយជំហានទៀត។ ចំពោះបញ្ហាប្រឈម សំណូមពរមួយចំនួន ឯកឧត្តមបានស្នើប្រធាននាយកដ្ឋានសិក្សាពីតម្រូវការតាមអង្គភាពរបស់ខ្លួនឱ្យចំគោលដៅជាក់ស្តែងបន្ទាប់មករៀបចំសំណើនេះមក ដើម្បីពិនិត្យតាមលទ្ធភាពក្នុងការដោះស្រាយជូន។


ឆ្លៀតក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មន្ត្រីអធិការកិច្ច ត្រូវដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ កុំខ្លាចមន្ត្រីខិលខូច ធ្វើខុស ខឹង នាំឱ្យខាតផលប្រយោជន៍ប្រទេសជាតិ ម្យ៉ាងទៀត អ្នកត្រូវ ឈ្នះដោយសប្បាយចិត្ត អ្នកខុសចាញ់ដោយអស់ចិត្ត ដើម្បីអាចអនុវត្តបានដូចនេះ យើងត្រូវរក្សាខ្លួនឯងជាមន្ត្រីស្អាតស្អំ មានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ 


ឯកឧត្តមបានបន្តទៀតថា សូមឯកឧត្ដម លោកជំទាវ អស់លោក មានសាមគ្គីភាព សហការ អធ្យាស្រ័យដល់គ្នា ហើយអនុវត្តតួនាទី ភារកិច្ចដោយផ្អែកតាមគោលការណ៍ច្បាប់ និងសូមណែនាំបន្តដល់មន្ត្រីក្រោមឱវាទផងដែរ ក្នុងគោលដៅរួមដើម្បីផលប្រយោជន៍ និងចូលរួមអភិវឌ្ឍន៍អង្គភាពអគ្គាធិការដ្ឋានឱ្យកាន់រីកចម្រើនបន្តទៅមុខថែមទៀត។


មុនបញ្ចប់កិច្ចប្រជុំ ឯកឧត្តម បានថ្លែងការអគុណ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក បានខិតខំបំពេញកិច្ចការគោរពអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ដែលសម្រេចលទ្ធផលបានល្អប្រសើរកន្លងមក និងជូនពរជោគជ័យគ្រប់ភារកិច្ច៕








 

No comments:

Post a Comment

Pages