ក្រុមការងារចុះជួយមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ជម្រុញអោយអាជ្ញាធរមូលដ្ឋាន ភូមិឃុំបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ - BNP

Breaking

Wednesday, September 30, 2020

ក្រុមការងារចុះជួយមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ជម្រុញអោយអាជ្ញាធរមូលដ្ឋាន ភូមិឃុំបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ឯឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត ព្រមទាំង មន្រ្តីអ្នកមុខអ្នកការមួយចំនួនបានអញ្ជើញបើក វេទិការសាធារណៈជាមួយប្រជាពលរដ្ឋប្រមាណជាង១០០នាក់នៅក្នុងភូមិ ឃុំថ្មគ្រែស្រុកចិត្របុរី។


ឯឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ បានជម្រុញអោយសមាជិក្រុមការងារ មេឃុំ មេភូមិ គ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស តម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសបណ្ដាមន្ទីរ អង្គភាពដែលពាក់ព័ន្ធទៅនិងសំណើ សំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ត្រូវចុះទៅពិនិត្យតាមដាន សិក្សាដល់ទីតាំងភ្លាមៗក្រោយពេលដែលអង្គវេទិការបញ្ចាប់ និងដោះស្រាយជូនគាត់។ 


ឯកឧត្តមគណៈអធិបតីមានប្រសាសន៏បន្តថា ៖ សមិទ្ធិផលដែលរាជរដ្ឋាភិបាល និងប្រជាជនយើងសម្រេចបាន គឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់។


ក្នុងនោះឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវធ្វើអនាម័យភូមិឋានអោយបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍៣ យ៉ាងគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទើបយើងអាចជៀសពីជំងឺកូវីដ១៩ ក៏ដូចជាជំងឺដង្កាត់ផ្សេងៗបាន។ ត្រូវធ្វើអនាម័យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតល្អ កុំឲ្យមានទឹកដក់ ដែលជាជម្រកកកើតមូសខ្លា បង្កឲ្យកើតជម្ងឺគ្រុនឈាម ឬជម្ងឺផ្សេងៗ ដោយសារអំឡុងពេលនេះ ជារដូវវស្សា ជាពិសេសសូមមានការប្រយត្ន័ចំពោះគ្រោះថ្នាក់ចរាចរណ៏ និងត្រូវអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន។ 


សូមបញ្ចាក់ផងដែរនៅក្នុងអង្គវេទិកា បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវក្ដីកង្វល់ និងបញ្ហា ប្រឈមមួយចំនួនដែលពាក់ព័ន្ធ នឹងជីវភាពរស់មកដាក់ជូនអង្គវេទិការដោះស្រាយ។ ចំពោះរាល់ បញ្ហាទាំងនេះ ត្រូវបានក្រុមការងារ និងអាជ្ញាធរជំនាញ ពាក់ព័ន្ធ បានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវ សំណើររបស់បងប្អូនផងដែរ។ ជាក់ស្ដែងអង្គវេទិការមានវិធានការដល់អាជ្ញាធរដែនដីនិង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ ឃុំរបស់យើងទទួលបានសុវត្តិភាព និងមានការអភិវឌ្ឍអោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន៕





 

No comments:

Post a Comment

Pages