ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាការងារជាមួយworld bank ស្ដីពីសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ - BNP

Breaking

Wednesday, September 30, 2020

ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាការងារជាមួយworld bank ស្ដីពីសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

បានជួបប្រជុំពិភ្សាការងារជាមួយworld bank ស្ដីពីសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ដែលមានការចូលរួមពីតំណាង world bank ព្រមទាំងក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ។


គួរជម្រាបជូនថា គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រមជាមួយគ្នានេះ គណនេយ្យភាពសង្គមតម្រូវឲ្យមានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម គឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ 





 

No comments:

Post a Comment

Pages