រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ និងលូ ទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល - BNP

Breaking

Thursday, October 1, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ និងលូ ទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល

ខេត្តកំពង់ឆ្នាំង៖ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ទៅលេងកំសាន្តនៅតំបន់ធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីក្រុងពលីបើកការដ្ឋានជួសជុល ផ្លូវ លូ និងកសាងអាសនៈសម្រាប់បួងសួង ដល់ម្ចាស់ទឹក ម្ចាស់ដី ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវ ប៊ន សុភី អភិបាលរង លោក លោកស្រីជាថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីចូលរួមផងដែរ។ 

 

ឯកឧត្តម បានមានប្រសាន៍បញ្ជាក់ថា ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនភ្ញៀវទេសចរណ៍មានភាពងាយស្រួលនិងឆាប់រហ័ស គម្រោងបន្ទាន់របស់មន្ទីរសារធារណការ និង ដឹកជញ្ជូនខេត្តបានរៀបចំធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែ និង សង់លូបង្ហូទឹកកាត់ទទឹងថ្នល់។ 

  

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំកាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់អភិរក្សធនធានធម្មជាតិ ហើយផ្លាស់ប្តូរឥរិយាបទមកប្រើប្រាស់ធនធានធម្មជាតិព្រៃឈើ ដែលមានស្រាប់វិនិយោគលើវិស័យទេសចរណ៍ ដែលរក្សាបានទាំងសេដ្ឋកិច្ច និងការពារព្រៃឈើដែលជាសម្បត្តិដ៏មានតម្លៃ៕







 

No comments:

Post a Comment

Pages