អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តស្វាយរៀង រួមគ្នាផ្សព្វផ្សាយរបាយការណ៍ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០ - BNP

Breaking

Wednesday, September 9, 2020

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តស្វាយរៀង រួមគ្នាផ្សព្វផ្សាយរបាយការណ៍ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០

ខេត្តស្វាយរៀង៖ នៅថ្ងៃច័ន្ទទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក  ប្រធានតុលាការនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ស្វាគមន៍  និងរាយការណ៍ដោយបានកត់សម្គាល់សកម្មភាពបទល្មេីសទូទៅថយចុះទន្ទឹមនឹងបទល្មេីសគ្រឿងញៀនកេីនឡេីង ប៉ុន្តែសមត្ថកិច្ចបានអន្តរាគមន៍បង្រ្កាបទាន់ពេលជនល្មេីសត្រូវបានបញ្ជូនទៅទទួលទោស និងអ្នកញៀនគ្រឿងញៀនត្រូវបានជំរុញទៅព្យាបាល។

តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃេីញពីការកេីនឡេីងនូវ: ១.ចំនួនអ្នកទទួលបានសារអប់រំ  ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណីបង្រ្កាប  ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តស្វាយរៀង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែន នៅកាល:ទេស:ណាក៏ដោយ នៅតែបន្តកែទម្រង់ លេីគ្រប់វិស័យ ដេីម្បីភាពរីកចម្រេីន របស់ប្រទេសជាតិពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋយេីង និងសូមវាយម្លៃខ្ពស់ នូវលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងបានស្នេីសុំឱ្យអ្នកពាក់ព័ន្ធនៅខេត្តស្វាយរៀង បន្តអនុវត្តការងាប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចភ្លៀងរលឹម  បង្កេីនការផ្សព្វផ្សាយអប់រំបង្ការ ដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀតនិងបង្រ្កាបឧក្រឹដ្ឋជនជួញដូរ ចែកចាយគ្រឿងញៀនទាំងជនបទ និងទីប្រជុំ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងសាទរនិងកោតសសេីរដល់ក្រសួង ស្ថាប័ន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសេីរលេីការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយេីងក្នុងកាល:ទេស:ដែលប្រទេសកម្ពុជានិងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដេីម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រេីនជូនប្រជាពលរដ្ឋយេីង ពិសេសសហការជាមួយប្រទេសជិតខាង បង្រ្កាបបទល្មេីសឆ្លងដែន ត្រួតពិនិត្យសារធាតុគីមីផ្សំព្រោះឈ្មួញទុច្ចរិតអាចបង្វែរទៅកែឆ្នៃគ្រឿងញៀនខុសច្បាប់ ផ្សព្វផ្សាយអប់រំ ត្រួតពិនិត្យដល់អ្នកបេីកបរពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩៕









No comments:

Post a Comment

Pages