ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត - BNP

Breaking

Wednesday, September 9, 2020

ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ  ៧រោច  ខែភទ្របទ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា  ឆ្នាំ២០២០  ខេត្តកំពតបាន បើកសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត  នៅសាលាខេត្តកំពត។ 

សិក្ខាសាលានេះមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត  អភិបាលរងខេត្ត  ថ្នាក់ដឹកនាំ  មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត  អភិបាល ក្រុង  ស្រុក  ចៅសង្កាត់នៃក្រុងកំពត  និងលោកមេឃុំដែលមានរមណីយដ្ឋាន  និងសហគមន៍  នគរបាលទេសចរណ៍  សហគមន៍ទេសចរណ៍  អង្គការក្រៅរដ្ឋាភិបាល  ផ្នែកឯកជន  និងប្រតិបត្តិករទេសចរណ៍  សរុបចំនួន  ១៨២នាក់។

ឯកឧត្ដម  ជាវ  តាយ  អភិបាលនៃគណ:អភិបាលខេត្តកំពត  បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលេសដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្ថែមទៀតថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។ ផែនការអភិវឌ្ឍន៍នេះ ក៏ចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

ព្រមជាមួយនេះអង្គសិក្ខាសាលាបានដាក់ចេញនូវផែនការកំណើនភ្ញៀវទេសចរចំនួន២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣០០,០០០នាក់ នៅឆ្នាំ២០២៣។ ដើម្បីឲ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកណត់ខាងលើ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈភិបាលខេត្តកំពត បានដាក់ចេញនូវ អនុសាសន៍ចំនួន១២ចំណុច ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យអោយបានល្អរប្រសើ។






No comments:

Post a Comment

Pages