ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង លោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តរកាកណ្ដាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ - BNP

Breaking

Wednesday, September 9, 2020

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង លោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តរកាកណ្ដាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ

ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង លោកជំទាវ ហឹង ណារី វ៉ា ថន រួមនិងមន្រ្តីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទ អញ្ជើញចូលកាន់បិណ្ឌវេនទី៦ នៅវត្តរកាកណ្ដាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ ទេយ្យទានមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយក កុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ច បែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ឲ្យពលរដ្ឋត្រូវបន្តចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចែល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួម ពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ហើយកុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ រួមសហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ បានប្រគេននូវបច្ច័យចំនួន១០.៨២៥.០០០រៀលសម្រាប់កសាងទីវត្តអារាម ៕




No comments:

Post a Comment

Pages