លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញឲ្យប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្ន និងមានវិធានការណ៍ការពារខ្ពស់ចំពោះមេរោគកូវីដ ១៩ ខណៈដែលពិភពលោកបាននឹងកំពុងឆ្លងយ៉ាងរហ័ស - BNP

Breaking

Saturday, August 1, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញឲ្យប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្ន និងមានវិធានការណ៍ការពារខ្ពស់ចំពោះមេរោគកូវីដ ១៩ ខណៈដែលពិភពលោកបាននឹងកំពុងឆ្លងយ៉ាងរហ័ស

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀងប្រជុំប្រចាំខែកក្កដា និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្ត ប្រចាំខែសីហា ឆ្នាំ ២០២០ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានកោតសសើរដល់ គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព តាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តស្វាយរៀង ដែលបានវិវត្តរីកចម្រើន លើគ្រប់វិស័យ ដោយធានាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន ។

លោកជំទាវក៏បានណែនាំឲ្យថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋត្រូវបង្កើននូវការយកចិត្តទុកដាក់បន្ថែមទៀត និងមានវិធានការណ៍ខ្ពស់ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩ ខណៈពេលដែលពិភពលោកបាននឹងកំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំង និងបានស្នើឲ្យប្រជាពលរដ្ឋត្រូវចូលរួមពង្រឹង ពង្រីកការងារកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ចំណែកឯអាជ្ញាធរវិញត្រូវពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តឲ្យមានសុក្រិត្យភាពក្នុងការផ្តល់ជំនួយសង្គមចំពោះប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាននីមួយៗ។






No comments:

Post a Comment

Pages