អាជ្ញាធរខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ - BNP

Breaking

Monday, August 3, 2020

អាជ្ញាធរខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ

ខេត្តកំពត៖ នៅរសៀលថ្ងៃអាទិត្យទី០២ ខែសីហាឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកអភិបាលក្រុងកំពត និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹកលេខ២៤១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ ចាប់ពីក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង ក្នុងស្រុកទឹកឈូ​ ខេត្តកំពត។

នាឱកាសនេះដែរ ឯកឧត្តម​ បានមានប្រសាសន៍ថា បើតាមការពិនិត្យវាយតម្លៃជាក់ស្ដែង​ ស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ នៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់ នៃការលិចលង់ដល់លំនៅដ្ឋានផ្ទះសំបែង ស្រែចំការរបស់ប្រជាពលរដ្ឋឡើយទេ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ទៀត យើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រុងប្រយ័ត្នបន្តតាមដានចំពោះបាតុភូតឬធាតុអាកាស ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជួបការលំបាកឬរងគ្រោះដោយប្រការផ្សេងៗពីជំនន់ទឹកភ្លៀងនេះ។

ពិសេសត្រូវត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយអន្តរាគមន៍ ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងនេះ​ ហើយគ្មានការអន្តរាគមន៍ពីអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចឡើយ៕





No comments:

Post a Comment

Pages