សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះធម្មជាតិចំនួន៥២គ្រួសារ - BNP

Breaking

Monday, August 3, 2020

សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះធម្មជាតិចំនួន៥២គ្រួសារ

ខេត្តត្បូងឃ្មុំ៖ ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ នាយក-នាយករងសាខាកា សមាជិកគណ:កម្មាធិកាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកតំបែរ និងអ្នកពាក់ព័ន្ធ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង២គ្រួសារ និងខូចខាតខ្លះៗ១៤គ្រួសារ ព្រមទាំងប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពក្រីក្រលំបាក ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ ចំនួន៣៦គ្រួសារ សរុប៥២គ្រួសារ ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ និងជនងាយរងគ្រោះដោយក្តីនឹករលឹកនិងអាណិតអាសូរបំផុត។ លោកអភិបាលខេត្ត បានបន្តថា ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនិងភរិយា គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលាដោយមិនអោយនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែងគ្រប់ពេលវេលាដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរឬនិន្នាការនយោបាយអ្វីនោះឡើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមអោយបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៍ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើអោយកម្រិតជីវភាព បានប្រសើរឡើងវិញ។ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសត្រូវអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា ។

សូមជម្រាបថា ចំពោះអំណោយដែលចែកជូននាពេលនោះ សម្រាប់គ្រួសាររងការខូចខាតដោយខ្យល់កន្ត្រាក់ ១៦គ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិការចំនួន១០ម៉ឺនរៀល ជូន០២គ្រួសារខូចខាតផ្ទះធ្ងន់ធ្ងរ និងថវិការ០៥ម៉ឺនរៀល ជូន១៤គ្រួសារដែលខូចខាតផ្ទះតិចតួច ចំណែកប្រជាពលរដ្ឋ៣៦គ្រួសារ ជនងាយរងគ្រោះមានជីវភាពក្រីក្រលំបាក ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា ព្រមទាំងថវិការចំនួន០២ម៉ឺនរៀល៕




No comments:

Post a Comment

Pages