អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០០គ្រួសារ នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ - BNP

Breaking

Saturday, August 1, 2020

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០០គ្រួសារ នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០០ គ្រួសារ។ កម្មវិធីនេះរៀបចំឡេីងដោយអង្គការតុកកែញញឹម នៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាលរងរស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្រ្តីរាជការចំណុះសាលាស្រុក មេឃុំ មេភូមិ ស.ស.យ.ក.ស្រុក យុវជនស្រឡាញ់សន្តិភាពស្រុក និងប្រជាពលរដ្ឋ។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ដោយសារប្រទេសមានសុខសន្តិភាព ពេញលេញ​ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិយើង។ សន្តិភាពបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម បានកោតសរសើរដល់អង្គការតុកកែញញឹម ដែលបានចូលរួមចំណែកក្នុងការងារសង្គម ទាំងផ្អែកបណ្តុះបណ្តាលធនធានមនុស្ស និងជាក់ស្តែងក្នុងថ្ងៃនេះបានរៀបចំកម្មវិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក​ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន។

អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ​ ២៥ គីឡូក្រាម, បន្លែរ ១គីឡូ, ត្រី ១គីឡូក្រាម, សាច់ជ្រូក ០៧ខាំ, ទឹកត្រី ០២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្កសរ ១គីឡូក្រាម, អំបិលអុីយ៉ូត ១គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាម, ប្រេងឆា១លីត្រ និងទឹកសណ្តែក១យួរ៕






No comments:

Post a Comment

Pages