លោក ងួន រតនៈ ៖ការផ្តល់សេវាលើឯកសារដីធ្លីមានលក្ខណៈស្មុគស្មាញច្រើន ទើបត្រូវការពេលវេលា សិក្សាច្បាស់លាស់ - BNP

Breaking

Tuesday, August 11, 2020

លោក ងួន រតនៈ ៖ការផ្តល់សេវាលើឯកសារដីធ្លីមានលក្ខណៈស្មុគស្មាញច្រើន ទើបត្រូវការពេលវេលា សិក្សាច្បាស់លាស់

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាការផ្តល់សេវារបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តទទួលបន្ទុក លោកប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានសាខាពន្ធដាខេត្ត លោក អភិបាល អភិបាលរង ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

លោក ងួន រតនៈ បានណែនាំដល់អង្គភាពផ្តល់សេវា ដែលមានអង្គភាពច្រកចេញចូលតែមួយ មន្ទីរ និងសាខាពន្ធដាខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញនូវឯកសាររបស់ប្អូនប្រជាពលរដ្ឋ បានដាក់ស្នើសុំសេវាឱ្យបានច្បាស់លាស់ មុននឹងធ្វើការទទួល និងបញ្ជូនបន្ត ដើម្បីជៀសវៀងការយឺតយ៉ាវ ការរុញទៅរុញមក និងមានការរអ៊ួរទ្រាំពីបងប្អូនប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះមន្ទីររៀបចំដែនដី ត្រូវរៀបចំបទបង្ហាញសង្ខេបមួយជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នូវនីតិវិធីរបស់ឱ្យបានច្បាស់លាស់អំពីការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា ការផ្តល់សេវាវិស័យសូរិយោដី មានលក្ខណៈស្មុគស្មាញជាច្រើន និងមានការខ្វះខាតមន្ត្រីទើបបង្កឱ្យមានការយឺតយ៉ាវដែលធ្វើឱ្យមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលសេវា ទើបលោកអភិបាលខេត្ត បានបើកកិច្ចប្រជុំសិក្សាស្វែងយល់អំពីបញ្ហា និងធ្វើពិភាក្សារកដំណោះស្រាយ ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាខេត្តផងដែរ៕






No comments:

Post a Comment

Pages