រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសង់ស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិ២ធ្នូ - BNP

Breaking

Monday, August 10, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសង់ស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិ២ធ្នូ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសងស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ នៅក្នុងបរិវេណមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោកជំទាវដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អម សុភា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រធានអង្គភាពជុំវិញខេត្ត និងអាជ្ញាក្រុងកំពង់ឆ្នាំងចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន មានប្រសាសន៍ថាៈ ការសាងសងស្តូបនេះឡើងក្នុងគោលបំណងដើម្បីរំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងការតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងទុកជាទីតាំងប្រវត្តិសាស្រ្តសំរាប់កូនចៅជំនាន់ក្រោយបានសិក្សាបន្ថែម និងជារមណីដ្ឋានសំរាប់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញឆ្លងកាត់ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រសាន៍បន្តថាៈដោយបុព្វហេតុនៃការការបង្កើតកំលាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ឆ្នូនេះ ទើបធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕





No comments:

Post a Comment

Pages