ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ - BNP

Breaking

Wednesday, July 22, 2020

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ ទំហំ ៤០ម x ៥០ម ក្នុងពេលនោះដែរឯកឧត្តមស្នងការក៏បានធ្វេីការត្រួតពិនិត្យការសាងសង់អគារថ្មីៗ
ជាច្រេីនទៀតនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសអគារស្នាក់នៅ កន្លែងចំអិន និងបរិភោគអាហាររួមរបស់កម្លាំងអន្តរាគមន៍ ។

សូមបញ្ជាក់ថាចាប់តាំងពីពេលឯកឧត្តមស្នងការចូលកាន់តំណែងមក ឯកឧត្តម មានការយកចិត្តទុកដាក់ខ្លាំងលេីការសាងសង់អគារធ្វេីការ ឃ្លាំងសម្រាប់ដាក់សម្ភារ: កន្លែងសម្រាប់កម្លាំងអន្តរាគមន៍គេងយាម ២៤មលេី២៤ម ផ្ទះបាយសម្រាប់ចម្អិន និងបរិភោគអាហាររួម ជាពិសេសគឺការកែលម្អសោភណ្ឌភាពនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕





No comments:

Post a Comment

Pages