អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្តកោះកុង - BNP

Breaking

Thursday, July 23, 2020

អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្តកោះកុង

ខេត្តកោះកុង៖ នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្តកោះកុង និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន៦គ្រឿង មួកសុវត្ថិភាពចំនួន ១២មួក (ចែកជូនមន្ត្រីពន្ធនាគារ) និងបានជូនអំណោយដល់អ្នកទោស ដែលមានជំងឺអេដស៍ ជំងឺរាំរៃ អ្នកទោសមានផ្ទៃពោះ និងក្មេងតាមម្តាយចំនួន ៤០នាក់។

អំណោយជាកង្ហារបឺតខ្យល់ ដែលពន្ធនាគារខេត្ត ទទួលបានសរុបមកដល់ពេលនេះមាន ចំនួន២០គ្រឿង ដោយកន្លងមក លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានកៀរគរសប្បុរសជននានា និងបានជូនកង្ហារបឺតខ្យល់ចំនួន១៤គ្រឿង ដល់ពន្ធនាគារខេត្ត រួចមកហើយ។ កង្ហារបឺតខ្យល់២០គ្រឿងនេះនឹងត្រូវយកទៅបំពាក់តាមអគារស្នាក់នៅ និងអគារផ្សេងៗ ទៀតនៅក្នុងពន្ធនាគារ ដើម្បីសំរួលដល់បរិយាកាសរស់នៅ របស់អ្នកទោស និងការបំពេញការងាររបស់មន្រ្តីពន្ធនាគារ៕







No comments:

Post a Comment

Pages