កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ - BNP

Breaking

Wednesday, July 22, 2020

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ខេត្តកណ្តាល៖ ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាស់លេខ០៨៩សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអលនវត្ថុ ជូនអាជីករផ្នែកលក់អចលនវត្ថុ ទាំងអស់ក្នុងខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្ដាលរនាសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអលនវត្ថុ ជូនអាជីករផ្នែកលក់អចលនវត្ថុនេះធ្វើក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។

លោក ទង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្ម អចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន បានឱ្យដឹងថាយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សេចក្តីប្រកាសនេះមានគោលបំណងសំខាន់ៗចំនួន៥ រួមមាន ទី១ ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធ៌ម និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ចនិង ហរិញ្ញវត្ថុខេត្តកណ្ដាលមានប្រសាសន៍បន្ថែមទៀតថាកិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ព្រមទាំងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។








No comments:

Post a Comment

Pages