រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តព្រះវិហាប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគខេត្ត២០២០-២០២២ - BNP

Breaking

Wednesday, July 22, 2020

រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តព្រះវិហាប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគខេត្ត២០២០-២០២២

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូប។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គឺផ្តោតលើពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) និងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ឲ្យសម្រេចបានជោគជ័យ។

ក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តម ក៏បានណែនាំដល់មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ត្រូវបន្តខិតខំអនុវត្តការងារ តាមផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគព្រមទាំងទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសលើគម្រោងនីមួយៗអោយចប់តាមការកំណត់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ និងត្រូវប្រើប្រាស់អោយអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ឬធនធានពីដៃគូរនានា ដើម្បីបន្តការអភវិឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង៕





No comments:

Post a Comment

Pages