ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នាំយកទេយ្យទាន បច្ច័យទេយ្យវត្ថុ គ្រឿងបរិក្ខារ និងទៀនចំណាំព្រះវស្សា ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣៥វត្ត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល - BNP

Breaking

Wednesday, July 8, 2020

ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នាំយកទេយ្យទាន បច្ច័យទេយ្យវត្ថុ គ្រឿងបរិក្ខារ និងទៀនចំណាំព្រះវស្សា ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣៥វត្ត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល

    ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់  សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ និងសហការី បាននាំយកនូវបរិក្ខារ ទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅវត្តចំនួន៣៥វត្ត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅវត្តពោធិ៍មាស។

      មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្ដម នុត ពុធដារ៉ា បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
       ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល  ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

  ឯកឧត្ដម បានសំណូមពរដល់ព្រះសង្ឃទាំងអស់ ដែលគង់ចាំព្រះវស្សា ត្រូវគោរពអោយបាននូវ ធម៌វិន័យព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវតែប្រកាន់ខ្ជាប់ឲ្យបានតឹងរ៉ឹងបំផុត ទន្ទឹមនឹងនេះ គណៈកម្មការវត្តទាំងអស់ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ ដោយមិនត្រូវឱ្យមានសកម្មភាពណាមួយ ដែលប្រសចាកនូវសីលធម៌ និងយកទីវត្តអារ៉ាមប្រព្រឹត្តិអំពើអបាយមុខផ្សេងៗឡើយ។

     ក្នុងឱកាសនោះដែរ ឯកឧត្ដមភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាមានស្ថានភាពប្រសើរឡើងក្ដី សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រលកទី២។
    សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃ ដល់វត្តទាំង៣៥វត្ត រួមមាន៖ បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ក្នុង១វត្ត បច្ច័យ ៤០ម៉ឺនរៀល ទៀន១គូរ អង្ករ៥០គីឡូក្រាម និងស្លាដក១។
ជាមួយគ្នានេះដែររដ្ឋបាលស្រុកល្វាឯម បានប្រគេនដល់ព្រះសង្ឃទាំង៣៥វត្ត ក្នុង១វត្ត ទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ព្រមទាំងយាយជី តាជី  និងពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួនជាង១០០នាក់ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល និងវ៉ែនតាចំនួន១។





No comments:

Post a Comment

Pages