កម្លាំងនគរបាលស្រុកសំបូរ បានធ្វើការចាប់ខ្លួនបុរស់ម្នាក់បានភ្លាមៗពាក់ពន្ធ័ករណីប៉ុនប៉ងមនុស្សឃាត - BNP

Breaking

Tuesday, July 7, 2020

កម្លាំងនគរបាលស្រុកសំបូរ បានធ្វើការចាប់ខ្លួនបុរស់ម្នាក់បានភ្លាមៗពាក់ពន្ធ័ករណីប៉ុនប៉ងមនុស្សឃាត

ក្រចេះ÷នៅល្ងាចថ្ងៃទី06.07.2020 កម្លាំងនគរបាលស្រុកសំបូរ បានធ្វើការចាប់ខ្លួនបុរស់ម្នាក់បានភ្លាមៗពាក់ពន្ធ័ករណីប៉ុនប៉ងមនុស្សឃាតខណះជនដៃដល់រូបនេះ បានកែច្នៃគ្រឿងបំផ្ទុះធ្វើរពីរំសេវផាវ បុកដាក់ក្នុងដប ក្នុងចេតនាដុតបំផ្ទុះសំលាប់ ឪពុកនិងម្តាយក្មេកនៅក្នុងផ្ទះ នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ដោយសារបំផ្ទុះខុសបច្ចេកទេសបណ្តាលអោយផ្ទុះត្រូវរបួសខ្លួនឯង និងត្រូវកូនប្រុសអាយុ៧ឆ្នាំម្នាក់ទៀត។បើតាមការអោយដឹងពីរលោក វរះសេនីយ៍ទោណយ ស៊ីថាច អធិការងនគរបាលស្រុកសំបូរបានប្រាប់ គេហទំព័រ បណ្ដាញអ្នកព័ត៌មានពិត (BNP)នៅល្ងាចថ្ងៃនោះដែរថា÷ជនសង្ស័យដៃដល់មានឈ្មោះ ធា ធី អាយុ៤២ឆ្នាំជាបុរស់ពោះម៉ាយ។លោកបន្តរទៀតថា.ដើមចមដែលឈានអោយមានករណីនេះគឺដោយសាតែជនសង្ស័យនេះមានគំនុំជាមួយឪពុកម្តាយក្មេក ដោយចោទថាកាលែងលះរូបគេជាមួយនិងប្រពន្ធកាលពីជាង២ឆ្នាំមុនដោយសាតែឱពុកម្តាយក្មេកទាំងពីរ។


No comments:

Post a Comment

Pages