អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទ សំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក - BNP

Breaking

Wednesday, July 8, 2020

អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទ សំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅ ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌ ពិភព លោកនៅ ទី ក្រុង Krakow ប្រទេស ប៉ូឡូញ ។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា។

ក្រោយ ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក ប្រាសា ទសំបូរព្រៃគុកដែល ស្ថិតនៅ ភូមិ សំបូរ ឃុំ សំបូរ ស្រុក ប្រា សាទ សំបូរ ខេត្តកំពង់ធំ បាន ក្លាយជា តំបន់ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ ទាក់ទាញ មួយ ។

ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងា យ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ថ្មបាយក្រៀមនិងថ្មភក់ជាដើម៕




No comments:

Post a Comment

Pages