លោកអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង - BNP

Breaking

Monday, July 6, 2020

លោកអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងកងកម្លាំងទាំងបី ព្រមជាមួយមន្ត្រីសាលាខេត្តជាច្រើនរូបថែមទៀត។

កិច្ចប្រជុំបានដាក់ចេញនូវរបៀបវារៈរួមមាន៖
១- ការងារព្រំដែន ការងារពលករចំណាកស្រុក ធ្វើចត្តាឡីស័កបង្កា និងទប់ស្កាត់ជំងឺកូវីដ-១៩ និងការងារកូដកម្ម បាតុកម្មរបស់កម្មកររោងចក្រ
២- ការងារអត្រានុកូលដ្ឋាន និងការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
៣- ការងារពន្ធដារ ការងាររ៉ែ និងការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តព្រៃវែង
៤- ការងារផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ ការងារតុលាការ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
៥- ការងារសុខភាព ប្រជាពលរដ្ឋ ការងារអនាម័យ និងបរិស្ថានក្នុងទីប្រជុំជននានាក្នុងខេត្ត
៦- ការងារចុះបញ្ជីដីធ្លី ការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងការដោះស្រាយទំនាស់ដីធ្លី
៧- ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភូមិឃុំមានសុវត្ថិភាព
៨- ផ្សព្វផ្សាយលិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
៩- ផ្សព្វផ្សាយប្រកាសលេខ ២៨៨៤ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
១០- ផ្សព្វផ្សាយប្រកាសលេខ ១៨៩៨ សជណ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនិងគ្រោះអាសន្នពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
១១- បញ្ហាផ្សេងៗ





No comments:

Post a Comment

Pages