ក្មេងប្រុសម្នាក់ត្រូវរថយន្តសាំយ៉ុងបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងរន្ធត់ - BNP

Breaking

Monday, July 6, 2020

ក្មេងប្រុសម្នាក់ត្រូវរថយន្តសាំយ៉ុងបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងរន្ធត់

ខេត្តក្រចេះ៖ ពិតជាគួរអោយអណោចអាធម័ណាស់ ក្មេងប្រុសម្នាក់ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលរូបគេកំពុងបើកម៉ូតូតាមផ្លូវ ។

ហេតុការណ៍ខាងលើបង្កឡើងកាលពីវេលាម៉ោង០៥:២០នាទីល្ងាច ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០ ចំណុចស្ពានជ្រាវ ស្ថិតក្នុងភូមិរុំដួល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលបុកក្មេងជាប្រភេទសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AD-9475 ។

ក្រោយពេលកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពក្មេងប្រុសបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។



No comments:

Post a Comment

Pages