ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ - BNP

Breaking

Monday, July 6, 2020

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ក្រោមអធិបតីភាពឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ​គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគយ និងរដ្ឋាករ លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ពន្ធជាច្រើនរូបទៀត ។











No comments:

Post a Comment

Pages