គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៤ខ្សែ ប្រវែង៨២, ៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ - BNP

Breaking

Saturday, July 18, 2020

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៤ខ្សែ ប្រវែង៨២, ៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនីងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ. ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៤ខ្សែ ប្រវែង៨២, ៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុងបាន៩៩,៩២% ដាក់លូបាន ១០០% រៀបខឿនថ្មក្រានីតបាន៥៩, ៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បាន២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។ គម្រោងក៏បាន និងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០% ។

ជាមួយគ្នានេះ គម្រោងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរសមុទ្រផងដែរ ៕






No comments:

Post a Comment

Pages