ក្រុមមន្ត្រីជំនាញចុះត្រួតពិនិត្យ និងនិងវាយតម្លៃគុណភាពផ្លូវ ចំនួន៣គម្រោងនៅខេត្តកណ្តាល និងខេត្តសៀមរាប - BNP

Breaking

Saturday, July 18, 2020

ក្រុមមន្ត្រីជំនាញចុះត្រួតពិនិត្យ និងនិងវាយតម្លៃគុណភាពផ្លូវ ចំនួន៣គម្រោងនៅខេត្តកណ្តាល និងខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ២០២០ គណ:កម្មកា​រអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដែលដឹកនាំដោយ​ លោក​ សាន​ វិសាល​ រដ្ឋលេខាធិការ​ បានចុះត្រួតពិនិត្យ​ វាយតម្លៃ​ និងបញ្ចប់សុពលភាព​ លើ​ការងារ​ស្ថាបនាផ្លូវ​ និងលូ​ ចំនួន​៣​ គម្រោង​ ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា​ និងវិស្វកម្ម​ នៃអគ្គនាយកដ្ឋានភស្តុភារ​ ​និងហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ ប្រើប្រាស់ថវិកាជំពូក​ ២១​ដែលរួមមាន៖
១/.​ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់​ ប្រភេទ​ DBST ចំនួន​១​ខ្សែ​ ប្រវែង​២​២០០​ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវ​ ២​កន្លែង​ ស្ថិតក្នុងស្រុកមុខកំពូល​ ខេត្តកណ្តាល។
២/.​ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម​ ០៣​ ខ្សែ​ ប្រវែង​សរុប​៩​០០០​ម៉ែត្រ សាងសង់លូប្រអប់​មុខបី​ ០១​ កន្លែង​ លូមូលមុខពីរ​០៤​កន្លែង​ លូមូលមុខមួយ​ ០៧​ កន្លែង​ និងផ្លាកឈ្មោះផ្លូវ​ ២​កន្លែង​ ស្ថិតក្នុងស្រុក​ជីក្រែង​ ខេត្តសៀមរាប។
៣/.​ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម​ ០១​ខ្សែ​ ប្រវែង​៦​៥០០​ ម៉ែត្រ សាងសង់លូមូលមុខបី​ ០១​កន្លែង​ លូមូលមុខពីរ​០២​កន្លែង​ លូមូលមុខមួយ​០៣​កន្លែង​ និងផ្លាកឈ្មោះ​ផ្លូវ​០២​កន្លែងស្ថិតក្នុងស្រុកជីក្រែង​ ខេត្តសៀមរាប។​ (បញ្ចប់សុពលភាព)

ជាលទ្ធផល​ គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ​១០០ %​ សម្រាប់​គម្រោងទី១​ និង​ទី​២ ជាមួយគ្នានេះ​សម្រេច​បញ្ចប់សុពលភាពគម្រោងទី​៣ ខាងលើ៕






No comments:

Post a Comment

Pages