ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមបែប Premium និងបែបធម្មតា សម្រាប់ឆ្នាំ២០២០ - BNP

Breaking

Monday, June 29, 2020

ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមបែប Premium និងបែបធម្មតា សម្រាប់ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ  ជូនដំណឹងដល់បណ្ដាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមបែប Premium និងបែបធម្មតា សម្រាប់ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញ ថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ក្នុងទីស្ដីការ ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តទៅ រៀងរាល់ម៉ោងធ្វើការ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

No comments:

Post a Comment

Pages