កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងពិភាក្សាការរៀបចំគម្រោងថ្មីបន្ថែមក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំគម្រោងខេត្តកែប - BNP

Breaking

Friday, June 26, 2020

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងពិភាក្សាការរៀបចំគម្រោងថ្មីបន្ថែមក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំគម្រោងខេត្តកែប

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងពិភាក្សាការរៀបចំគម្រោងថ្មីបន្ថែមក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំគម្រោងខេត្តកែប ដោយមានការអញ្ជើញចូលរួមដោយអនុប្រធាន សមាជិកសមាជិកាគណៈកម្មាការរៀបចំគម្រោងខេត្ត។

ឯកឧត្តមអភិបាលខេត្តកែប បានលើកឡើងថា ដោយយោងលើសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី ខេត្តនិងដើម្បីឱ្យដំណើរការ អនុវត្តគម្រោងខេត្តឆ្នាំ២០២០ អនុវត្តទៅទទួលបានលទ្ធផលល្អ និងមានគុណភាពខ្ពស់ ពិសេសការ រៀបចំគម្រោងថ្មីបន្ថែមទៀតឲ្យត្រូវតាមតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។

កិច្ចប្រជុំពិភាក្សាពិនិត្យបញ្ហាប្រឈម វឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខេត្ត ដើម្បីស្វែងរកកត្តារាំងស្ទះផ្សេងៗ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា។ ក្នុងឯកឧត្តមអភិបាលខេត្ត ក៏បានពិនិត្យទៅលើតម្រូវការជាក់ស្តែងដែលមានក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្នុងការកំណត់គម្រោងថ្មីបន្តទៀត។ ការរៀបចំសណ្តាប់ធ្នាប់ទីសាធារណៈអោយបានល្អ គឺត្រូវបំពាក់អំពូល LED នៅលេីដងផ្លូវដែលជាគោលដៅសំខាន់បំផុតសម្រាប់បម្រេីដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ។

ឯកឧត្តមបានក្រេីនរំលឹកដល់ សមាជិកគណៈកម្មការរៀបចំគម្រោងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធត្រូវ​ពិនិត្យ និងអនុវត្តន៍ នៅតួរនាទីភារកិច្ចរបស់ខ្លួន និងយកចិត្តទុកដាក់បន្ថែមទៅលេីគម្រោងផ្លូវសាធារណៈ ។ 

ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោង តាមផ្លូវស្របមាត់សមុទ្រ។





No comments:

Post a Comment

Pages