កិច្ចប្រជុំពិភាក្សាអំពីលទ្ធផលស្រាវជ្រាវស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី - BNP

Breaking

Monday, June 29, 2020

កិច្ចប្រជុំពិភាក្សាអំពីលទ្ធផលស្រាវជ្រាវស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី

កោះកុង៖ លោក ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវរបស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

បញ្ហាវិវាទដីធ្លីនេះ គឺកើតឡើងរវាងអាជ្ញាធរ ស្ថាប័នជំនាញអសកម្មក្នុងការដោះសា្រយបញ្ហាដីធ្លី រដ្ឋបាលខេត្ត មិនអាចទទួលយកបានឡើយ ព្រោះកន្លងមក រដ្ឋបាលខេត្តកោះកុង  បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋគ្រប់បញ្ហាទាំងអស់ មិនត្រឹមតែ បញ្ហាដីធ្លីប៉ុណ្ណោះទេ។

ជាមួយគ្នានោះ អង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖
១-ស្នើឱ្យក្រុមហ៊ុនខាម៉ាហ្ក្រា ផ្តល់ឯកសារដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី ជាមួយលោក អ៊ុយ វណ្ណៈ (ឯកសារដែលក្រុមហ៊ុនអាចផ្តល់ឱ្យបាន) ជូនមកក្រុមការងាររដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តកោះកុង
២- កិច្ចប្រជុំបន្តចាំបាច់ត្រូវអញ្ជើញលោក អ៊ុយ វណ្ណៈ និងអ្នកពាក់ព័ន្ធទាំង៨គ្រួសារ ព្រមទាំងតំណាងក្រុមហ៊ុនខាម៉ាហ្ក្រា ដែលមានសិទ្ធិសម្រេច និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ រដ្ឋបាលខេត្តកោះកុងចូលរួម (ក្នុងនោះលិខិតអញ្ជើញរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ជាអ្នកសម្របសម្រួលចាត់ចែងបន្ត)
៣-កិច្ចប្រជុំបន្តនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យសម្រេច៕



No comments:

Post a Comment

Pages