ពិធីសំណេះសំណាល សួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព ជាមួយកងការពារព្រំដែនលេខ៦០១ - BNP

Breaking

Thursday, June 25, 2020

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព ជាមួយកងការពារព្រំដែនលេខ៦០១

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព្ទជើងគោក នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព រវាងសាលាខេត្តកណ្ដាល និងក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជាមួយកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ដែលពិធីនេះធ្វើនៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១ ស្ថិតក្នុងភូមិព្រែកហម ឃុំឈើខ្មៅ ស្រុកកោះធំ ដោយមានការចូលរួមពី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នាយទាហាន និងពលទាហានជាង ២៦៥នាក់។

ការចងសម្ពន្ធ័មេត្រីភាពនេះគឺធ្វើឡើង ដោយអនុវត្តតាមសេចក្ដីសម្រេចលេខពិសេស ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព​ កងនគរបាលជាតិ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល។ 

ក្នុងពិធីនេះ លោកមេបញ្ជាការកងការពារព្រំដែន លេខ៦០១ បានសំណូមពរដល់សាលាខេត្តកណ្តាល និង ក្រុមហ៊ុនហេងអភិវឌ្ឍន៍ សូម រក្សាសម្ព័ន្ធមេត្រីភាព រវាង​កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ជាមួយគ្នា ឱ្យបានចំនួន២ដង ក្នុង១ឆ្នាំ គឺរៀងរាល់៦ខែម្ដង និងជួយសាងសង់ របងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ សរុបថវិកា ២៤.៣២៩ ដុល្លា។ សំណូមពរនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឯកភាព យល់ព្រមតាមសំណូមពរ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តបានជួយឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់កងការពារព្រំដែនសម្រាប់បំពេញបេសកកម្ម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត  បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវបន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់ ។

ជាពិសេសត្រូវបន្តធ្វើការហាមឃាត់ចំពោះ ការសាងសង់សំណង់នានា ទាំងខាងភាគីកម្ពុជា និងភាគីខាងវៀតណាម នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា ត្រូវយកចិត្តទុកដាក់លើការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន២៦៥នាក់ ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល និងបានឧបត្ថម្ភដល់ កងការពារព្រំដែនលេខ៦០១ នូវ អង្ករចំនួន​១០០បាវ  មីចំនួន ១០០កេស ម៉ាស់ចំនួន ៥ ០០០ម៉ាស់។
ដោយឡែក ឯកឧត្តម ប៉ោ សេង បានឧបត្ថម្ភ ថវិការចំនួន ៥,០០០ដុល្លារ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានឧបត្ថម្ភ ថវិកា ១០លានរៀល អាវយឺត និងក្រមារមួយចំនួនផងដែរ ដល់កងការពារព្រំដែនលេខ៦០១ ៕








No comments:

Post a Comment

Pages