ឯកឧត្តម អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងវិនិយោគតំបន់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត - BNP

Breaking

Thursday, June 25, 2020

ឯកឧត្តម អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងវិនិយោគតំបន់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការវិនិយោគឯកជន អភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិលើផ្ទៃដី ១៧ហិកតា របស់លោក ខាត់ ប៊ុណ្ណា មានទីតាំងស្ថិតនៅ ភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងការចុះពិនិត្យទីតាំងជាក់ស្តែងនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា៖ ខេត្តកំពតមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត រៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាពិធីបុណ្យជាតិផ្សេងៗ ដូចនេះការអភិវឌ្ឍន៍ និងការកែច្នៃតំបន់ទេសរចរណ៍ធម្មជាតិគឺជាកិច្ចការអាទិភាពមួយ របស់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា រាល់ការអភិវឌ្ឍន៍ ជាសត្យានុម័តមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឲ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមគ្នាសិក្សាឲ្យបានច្បាស់លាស់ ។ ឯកឧត្តមមានប្រសាសន៍ណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធទាំងអស់ថា៖ ទី១. ការអភិវឌ្ឍន៍នៅតំបន់នេះមិនឲ្យប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនេះ ។ ទី២. ការរៀបចំការអភិវឌ្ឍន៍ទាំងអស់នេះត្រូវធ្វើឡើងតាមលក្ខណៈបច្ចេកទេស ធានាបាននូវនិរន្តភាព ។

ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ អជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដែលបានអញ្ជើញមកពិនិត្យការវិនិយោគឯកជននៅទីតាំងនេះ និងស្នើឲ្យមានកិច្ចសហការគ្នាល្អប្រសើរ ដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិនេះ ទទួលបានជោគជ័យ និងក្លាយទៅជាគោលដៅទេចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តកំពតនៅថ្ងៃអនាគត៕





No comments:

Post a Comment

Pages