ឆក់កុំព្យូទ័រយួរដៃ ពីជនជាតិជប៉ុនបានតែមួយយប់ លុះព្រឹកឡើងត្រូវប៉ូលិសទៅចាប់ដល់ផ្ទះ - BNP

Breaking

Tuesday, June 30, 2020

ឆក់កុំព្យូទ័រយួរដៃ ពីជនជាតិជប៉ុនបានតែមួយយប់ លុះព្រឹកឡើងត្រូវប៉ូលិសទៅចាប់ដល់ផ្ទះ

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាឆក់០៣នាក់ ត្រូវកម្លាំងជំនាញខណ្ឌសែនសុខ ស្រាវជ្រាវទៅចាប់ដល់ផ្ទះក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនបានមួយយប់។

ឃាត់ខ្លួនកាលពីម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ SAHASHI AKIMASA អាយុ៣៧ឆ្នាំជនជាតិជប៉ុន មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ថង សុវណ្ណ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះសុខ ចន្ត្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ឈ្មោះ ដួង ចិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានជនសង្ស័យ០៣នាក់ជិះម៉ូតូ២គ្រឿង(ស្កូបពីមួយគ្រឿងនិងម៉ាកនិកមួយគ្រឿង)មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះជាជនជាតិជប៉ុន ខណះកំពុងជិះPassApp នៅចំណុចផ្លូវ១៩២៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្រេចគេចខ្លួនដោយសុវត្តិភាព។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌក៍ចុះធ្វើការស្រាវជ្រាវភ្លាមៗកំណត់បានមុខសញ្ញាខាងលើរហូតដល់ព្រឹកថ្ងៃទី២៩មិថុនាក៍ឈានទៅឃាត់ខ្លួនមុខសញ្ញាខាងលើដល់លំនៅដ្ឋានតែម្តងព្រមទាំងដកហូតបានម៉ូតូ២គ្រឿងជាមធ្យោបាយល្មើសផង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕



No comments:

Post a Comment

Pages