បុរសម្នាក់មិនដឹងកើតអី យកកាំបិតបុង័តោកាត់លិង្គខ្លួនឯងដាច់ហូរឈាមទាំងអាក្រាតកាយ វាយទាំងសមត្ថកិច្ចដែលចូលទៅជួយថែមទៀត - BNP

Breaking

Tuesday, June 30, 2020

បុរសម្នាក់មិនដឹងកើតអី យកកាំបិតបុង័តោកាត់លិង្គខ្លួនឯងដាច់ហូរឈាមទាំងអាក្រាតកាយ វាយទាំងសមត្ថកិច្ចដែលចូលទៅជួយថែមទៀត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ មិនដឹងកើតអី បានយកកាំបិតបុង័តោមកកាត់លិង្គខ្លួនឯង ដាច់ហូរឈាម ប្រកាច់ទាំងអាក្រាតកាយ វាយទាំងសមត្ថកិច្ចទៀត ទម្រាំចាប់បុរសនេះបានជាង២ម៉ោង ទើបប្រញាប់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសខាងលើនេះមានឈ្មោះគា វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង និងមានប្រពន្ធជាអ្នកអនាម័យ គ្មានកូននោះទេ ។

តាមប្រភពពីប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាប្ដីរបស់គាត់កន្លងមកគឺជាអ្នករៀននៅមន្តអាគមអូមអាមផ្លូវងងឹត និងហូបស្រារាល់ថ្ងៃ។  លុះមកដល់ដល់ម៉ោងកើតហេតុ ស្រាប់តែប្តីគាត់បានយកកាំបិតបុ័ងតោ ពណ៌សមួយ មកកាត់ប្រដាប់ភេទ (លិង្គ) ខ្លួនឯងស្ទើរតែដាច់ហូរឈាម ប្រកាច់ពេញផ្លូវ ទើបគាត់ស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះតែបែរជាគាត់រវើរវាយ ទាញកាំបិតរកដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះថែមទៀត រត់ពេញផ្លូវតែម្តង ទម្រាំចាប់បានអស់រយៈពេលជាង២ម៉ោងឯណោះ និងប្រញាប់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាល៕

No comments:

Post a Comment

Pages