រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញលទ្ធផលសិក្សាសង្ខេបលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គីសនីធ្យូងថ្ម - BNP

Breaking

Tuesday, June 30, 2020

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញលទ្ធផលសិក្សាសង្ខេបលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គីសនីធ្យូងថ្ម

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញលទ្ធផលសិក្សាសង្ខេបលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គីសនីធ្យូងថ្ម របស់ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីសើន អេន ឌីវេឡុមមេន មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ គ្រោងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។

តាមតំណាងក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុមមេន បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គីសនីដុតធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចំណុចនិយាមកាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង ផលប៉ះពាល់សំខាន់ៗ និងវិធានការដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិគម្រោងសុវត្ថិភាពការងារមានដូចជា÷
-គោលការណ៍សុវត្ថិភាពទាក់ទង និងខ្សែពាន
-គន្លឹះសុវត្ថិភាពនៅតំបន់ស្តុកធ្យូងថ្ម និងផេះធ្យូងថ្ម និងកន្លែងកិនធ្យូងថ្ម
-សុវត្ថិភាពការងារនៅទីខ្ពស់
-បុគ្គលិកធ្វើការនៅមន្ទីរពិសោធន៍
-បុគ្គលិកធ្វើការនៅកន្លែងដែលមានសំឡេងខ្លាំងៗ
-បុគ្គលិកធ្វើការនៅកន្លែងឡចំហាយ
-សុវត្ថិភាពនៅកន្លែងផ្ទេរចរន្តអគ្គីសនី (Switch Yard)
-ការផ្តល់ជូននូវអនាម័យ និងសុខមាលភាពជូនដល់បុគ្គលិក-កម្មករ
-ការបិទស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាទីតាំងសំខាន់នៅក្នុងរោងចក្រ
-ការអប់រំ
-ការសង្គ្រោះបឋម
-ការស៊ើបអង្កេតគ្រោះថ្នាក់ និងរបាយការណ៍
-ប្រព័ន្ធពន្លត់អគ្គីភ័យ
-ប្រព័ន្ធគ្រប់គ្រងខ្យល់ និងកំដៅក្នុងរោងចក្រជាដើម។

គម្រោងរោងចក្រផលិតអគ្គីសនីធ្យូងថ្មកម្លាំង ២x៣៥០MW ផ្តល់ផលប្រយោជន៍ដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូលអគ្គីសនីពីប្រទេសជិតខាងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីសើនអេន ឌីវេឡុមមេនដែលបានធ្វើបទបង្ហាញពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ អភិវឌ្ឍន៍រោងចក្រផលិតអគ្គីសនីដុតធ្យូងថ្ម ដែលមានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តនិងចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងកាសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងការសាងសង់រោងចក្រអគ្គីសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកបដោយរលូន ព្រមទាំងធ្វើការណែនាំមួយចំនួនដូចជា៖
-ការសាងសង់ស្ពានជញ្ជូនធ្យូងថ្មដើម្បីផ្គត់ផ្គង់រោងចក្រ
-រៀបចំទីតាំងស្តុបធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន
-ក្រុមហ៊ុនអនុវត្តច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានាដល់និយោគិន និងកម្មករ
-សិក្សាសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតធ្យូងថ្មចំងាយ ១០គីឡូម៉ែត្រ ការពារដល់ផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ៕







No comments:

Post a Comment

Pages