ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំសំណេះសំណាលជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី - BNP

Breaking

Saturday, June 20, 2020

ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំសំណេះសំណាលជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរី៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក Cory Spiller មន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច និងបុក្គលិក១រូប បានអញ្ជើញចុះទស្សនៈកិច្ចនៅក្នុងទឹកដី នៃខេត្តមណ្ឌលគីរី ព្រមទាំងបានអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់អំពីសក្តានុពលខេត្ត និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងស្ថានទូតសហរដ្ឋអាមេរិក ។

ក្នុងកិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌគិរី និងលោក ហៀក សុផាន នាយករដ្ឋបាលខេត្ត ៕






No comments:

Post a Comment

Pages