រដូវវស្សាឈានចូលមកដល់ប្រជាពលរដ្ឋ ៥៣ គ្រួសារ មកពីឃុំចំនួន ២ គឺឃុំមហាឬស្សី និងឃុំស្រង់ ស្រុកគងពិសី ទទួលបានពូជស្រូវផ្ការំដូល - BNP

Breaking

Saturday, June 20, 2020

រដូវវស្សាឈានចូលមកដល់ប្រជាពលរដ្ឋ ៥៣ គ្រួសារ មកពីឃុំចំនួន ២ គឺឃុំមហាឬស្សី និងឃុំស្រង់ ស្រុកគងពិសី ទទួលបានពូជស្រូវផ្ការំដូល

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញចែកពូជស្រូវ ផ្ការំដួល ដល់ប្រជាពល រដ្ឋចំនួន ៥៣ គ្រួសារ មកពីឃុំចំនួន ២ គឺឃុំមហាឬស្សី និងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៨ ខែមិថុ នា ឆ្នាំ២០២០ ដោយគ្រួសារនីមួយៗទទួលបាននៅពូជស្រូវចំនួន ២០ គីឡូក្រាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រ សាសន៍សំណេះសំណាល ដោយឯកឧត្តម ពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេច តែងតែជំរុញឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវខិត ខំចុះអប់រំ ណែនាំ និងបង្ហាត់ បង្រៀនបច្ចេកទេស ចិញ្ចឹមសត្វ និងដាំដុះព្រមទាំងរកទីផ្សារលក់ផលិតផលកសិកម្ម ក្រោយពីប្រជាកសិករ ទទួលបានទិន្នផលច្រើន ហើយចង់រកទីផ្សារសម្រាប់ការលក់ទំនិញរបស់ពួកគាត់ ។

ឯកឧត្តម អភិបាលខេត្តបន្តផ្ដាំផ្ញើទៀតថា÷ ក្រោយទទួលបានពូជ ស្រូវនេះហើយ សូមបងប្អូនទាំង អស់ ត្រូវខិតខំដាំដុះ តាមការ ណែនាំ ក្រុមបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រ មាញ់ និងនេសាទ ដើម្បីទទួលបាននូវទិន្នផលខ្ពស់ និងមាន លទ្ធភាពនាំចេញទៅទីផ្សារទាំងក្នុងប្រ ទេស និងរហូតឈានដល់ ការនាំយកទៅលក់នៅទីផ្សារបរទេសផងដែរ ៕





No comments:

Post a Comment

Pages