ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០១គ្រួសារ នៅស្រុកកោះញែក - BNP

Breaking

Saturday, June 20, 2020

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០១គ្រួសារ នៅស្រុកកោះញែក

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ សរុបចំនួន ១០១គ្រួសារ ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈផងដែរ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗ ដើម្បីឱ្យជីវភាពកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០១គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ឃីត ១កញ្ចប់ និងសម្ភារៈការពារជំងឺកូវីដ១៩។

បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក បាន​នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៦០ម៉ឺនរៀល ប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តគិរីរម្យ (ហៅវត្តទី៤) ក្នុងឃុំស្រែសង្គម ស្រុកកោះញែកផងដែរ៕








No comments:

Post a Comment

Pages