«ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ» នេះគឺជាប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងក្នុងពិធីនៅមជ្ឈមណ្ឌលភ្នំជំរាយ កាលពីពេលកន្លងទៅ - BNP

Breaking

Saturday, June 13, 2020

«ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ» នេះគឺជាប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងក្នុងពិធីនៅមជ្ឈមណ្ឌលភ្នំជំរាយ កាលពីពេលកន្លងទៅ

លោកនាយឧត្តមសេនីយ៍ តែងតែផ្តល់នូវអនុសាសន៍ល្អៗ អប់រំដល់អាវុធហត្ថ ដើម្បីឱ្យអាវុធហត្ថគ្រប់រូបយល់ ចេះ ដឹង ក្នុងគោលបំណងបំពេញតួនាទី ភារកិច្ចត្រឹមត្រូវ គោរពក្រមសីលធម៌ វិជ្ជាជីវៈ។
ថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ បានដាក់ចេញនូវទិសស្លោក "ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ" គឺក្នុងន័យឱ្យអាវុធហត្ថគ្រប់រូប ដែលមានមុខងារ  មានតួនាទី ភារកិច្ចរៀងៗខ្លួន ជួយគិតគូររាល់កិច្ចការងាររបស់ខ្លួួន និងមានការទទួលខុសត្រូវរួមគ្នា កុំរងចាំតែបញ្ជាបានធ្វើ ត្រូវរត់រកការងារដើម្បីធ្វើ មិនត្រូវរងចាំការងាររត់មករកយើងទេ។

ខ្ញុំបាទយល់ថា កិច្ចការងារណាក៏សំខាន់ដែរ បើយើងធ្វើបានជោគជ័យ វានឹងមានតម្លៃ។ ហើយក្នុង១ឆ្នាំៗ កិច្ចការងារភាគច្រើនដដែលៗ សំខាន់យើងមានឆន្ទៈ រៀបចំរបៀបរបបតាមលំដាប់លំដោយត្រឹមត្រូវ ធ្វើផែនការច្បាស់លាស់ បូកជាមួយនឹងការយល់ដឹង ចំណេះ ជំនាញរបស់យើង នោះលទ្ធផលនឹងទទួលបានវិជ្ជមាន៕

No comments:

Post a Comment

Pages