ដើម្បីអោយងាយយល់ពីនិតិវិធី ក្នុងការដោះស្រាយទំនាស់ដីធ្លី និតិវិធីគណៈកម្មការសុរិយោដី និងនិតិវិធីក្រៅប្រពន្ធ័តុលាការ - BNP

Breaking

Saturday, June 13, 2020

ដើម្បីអោយងាយយល់ពីនិតិវិធី ក្នុងការដោះស្រាយទំនាស់ដីធ្លី និតិវិធីគណៈកម្មការសុរិយោដី និងនិតិវិធីក្រៅប្រពន្ធ័តុលាការ

ខេត្តកណ្តាល : រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលស្រុកស្អាងបានរៀចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រុមការងារថ្នាក់ស្រុក លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក លោកស្រីមេភូមិគ្រប់ភូមិ ក្នុងស្រុកសរុបៈ ១៧៦ នាក់។
      វគ្គបណ្តុះបណ្តាលនេះជាគម្រោងផែនការរបស់រដ្ឋបាលសាលាខេត្តកណ្តាលដែលតម្រូវអោយ   ការិយាល័យ ដ ន ស ស ស្រុកសហការណ៍ជាមួយរដ្ឋបាលស្រុកសម្របសម្រួលដើម្បីអនុវត្ត អោយមានប្រសិទ្ធភាព  ក្រោមអធិបតីភាព លោកញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង និងលោក យុិន ចាន់សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ជាគ្រូឧទ្ទេស  សម្របសម្រួល។
        វគ្គផ្សព្វផ្សាយ បណ្តុះបណ្តាល និតិវិធីរបស់គណៈកម្មកាសុរិយោដីស្រុកស្អាងនាពេលនេះមានគោលបំណង ចង់អោយមន្ត្រី ស្រុក ឃុំ ភូមិយល់ដឹងពីនិតិវិធីដោះស្រាយទំនាស់ដីធ្លី  និតិវិធី គណៈកម្មការសុរិយោដី និងនិតិវិធីក្រៅប្រពន្ធ័តុលាការ  ។







No comments:

Post a Comment

Pages