អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច ចូលរួមបុណ្យសព និងនាំយកសម្ភារ ថវិកាជូនគ្រួសារសពកុមារីស្លាប់ដោយលង់ទឹកស្រះ ទាំងពីរនាក់បងប្អូនបង្កើត - BNP

Breaking

Friday, June 12, 2020

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច ចូលរួមបុណ្យសព និងនាំយកសម្ភារ ថវិកាជូនគ្រួសារសពកុមារីស្លាប់ដោយលង់ទឹកស្រះ ទាំងពីរនាក់បងប្អូនបង្កើត

ស្រុកកំពង់ត្រឡាច​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច  ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច បានចូលរួមបុណ្យសព និងនាំយកសម្ភារ គ្រឿងឧបភោគ បរិភោគ ថវិកា ជូនគ្រួសារសព កុមារីស្លាប់ដោយលង់ទឹកស្រះ ទាំងពីរនាក់បងប្អូនបង្កើត ១.ឈ្មោះ សឹម តីសះ ភេទ ស្រី អាយុ ១០ឆ្នាំ (បង) ២.សពឈ្មោះសឹម នីតា ភេទ ស្រី អាយុ ៧ឆ្នាំ  (ប្អូន) នៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច​។​

សម្ភារដែលនាំយកជូនដល់គ្រួសារសពមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ឃីត១កញ្ចប់មាន(មុង១,ភួយ១,ក្រម៉ា១,សារ៉ុង១), ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខ១យួរ, ស្កសរ១គីឡូក្រាម, សាប៊ូ២ដុំ និងថវិកាអនុសាខាចំនួន ១០ម៉ឺនរៀល រួមជាមួយថវិកាសប្បុរសជនចំនួន ១៩ម៉ឺនរៀល ៕


No comments:

Post a Comment

Pages