ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណីគ្រឿងញៀនចំនួន ០៣ករណី - BNP

Breaking

Monday, June 1, 2020

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណីគ្រឿងញៀនចំនួន ០៣ករណី

ខេត្តព្រះសីហនុ ៖ ករណីទី១:​ ថ្ងៃអាទិត្យ ១០កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃ ៣១ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចអូរ៥ ក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យបាន ចំនួន០៣នាក់ ភេទប្រុស រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម ៖
​១.ឈ្មោះ ផេង វណ្ណឌី (វិត) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិស្នំប្រាំពីរ  ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត​  ទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
​២.ឈ្មោះ សរ ឌី (ធី) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ស្រុកកំណើត ភូមិវត្តទៀមកន្ថោ ឃុំបួន ស្រុកកំពង់ត្រាច ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន ផ្លូវចំណោតអាឡាំងដឺឡុង សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
​៣.ឈ្មោះ ខាន់ វីណា (ឆក) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ស្រុកកំណើត​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ទីលំនៅបច្ចុប្បន្ន​ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
+វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៦កញ្ចប់​ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ។

ករណីទី២: ថ្ងៃអាទិត្យ ១០កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃ ៣១ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០១ និង៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចផ្លូវចូលរោងចក្រ យ៉ូវស៊ីង ក្រុម១៧ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ ប្រុស រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម ៖
​១.ឈ្មោះ សយ សុឃឿន (ហ៊ុយ)ជាមេ​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​ ស្រុកកំណើត​ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​ ទីលំនៅបច្ចុប្បន្ន សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
​២.ឈ្មោះ ពេញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វេីការងាក្រុមហ៊ុនក្រឡុកស៊ីម៉ង់​ ស្រុកកំណើត ឃុំកំបូល ស្រុកអង្គឈ្នួល ខេត្តកណ្តាល​ ទីលំនៅបច្ចុប្បន្ន៖ ភូមិពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
​៣.ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្រុកកំណើត​ ភូមិស្តុកធ្លក ឃុំដងទុង ស្រុកដងទុង ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន​ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
+វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់​ មធ្យម០៨កញ្ចប់​ តូច០៦កញ្ចប់)​ ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង​ កាំភ្លេីងខ្លី ម៉ាក K-54 ចំនួន០១ដេីម​ គ្រាប់កាំភ្លេីង ចំនួន០៧គ្រាប់​ ដែកកេះ០៣ កន្រ្តៃយ៍ ចំនួន០១​ សម្ភារៈសម្រាប់វិចខ្ចប់និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ករណីទី៣: ថ្ងៃអាទិត្យ ១០កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃ៣១ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០២ និង៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្រោយសាលារៀនឃ្លាំងលេី ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន​ ០១នាក់​ ឈ្មោះ ហេង ម៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្រុកកំណើត​ ភូមិបិល ឃុំស្គួស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន​ មិនពិតប្រាកដ ។
​+វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់​ ទូរស័ព្ទដៃ ចំនួន០១គ្រឿង ៕





No comments:

Post a Comment

Pages