ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ - BNP

Breaking

Saturday, May 30, 2020

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ

ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការថ្នាក់ជាតិ នាទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំបានពិភាក្សាស្វែងរកជំហររួមសម្រាប់ប្រទេសកម្ពុជា លើការបង្កើតតំបន់ការពារធម្មជាតិសមុទ្រ ក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការរបស់ប្រទេសណាមួយ (Areas Beyond National Jurisdiction – ABNJ) ដោយផ្អែកលើកត្តាបរិស្ថាន សន្តិសុខ សមត្ថកិច្ច សេដ្ឋកិច្ច និងផ្លូវច្បាប់ ដើម្បីត្រៀមដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ មុនដាក់ជូនកិច្ចប្រជុំកំពូលលើកទី១៥ (COP-15) នៃបណ្ដាប្រទេសជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិ ស្ដីពីជីវៈចម្រុះ នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងចុងឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ រៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំជាជនបង្គោលនៃអនុសញ្ញាពាក់ព័ន្ធ តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផងដែរ។







No comments:

Post a Comment

Pages