ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ដែកបង្កាន់ដៃលូទឹកស្អុយ - BNP

Breaking

Monday, June 1, 2020

ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ដែកបង្កាន់ដៃលូទឹកស្អុយ

(ភ្នំពេញ)៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ដែកបង្កាន់ដៃលូទឹកស្អុយ ទម្លាក់ខ្លួនចុះមកក្រោម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧:១០ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ចំណុចមាត់ប្រឡាយលូទឹកស្អុយ (ក្បែរសាលាសុវណ្ណភូមិ) ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គេបានឲ្យដឹហថាជនរងគ្រោះមានឈ្មោះ ប៉ែន សុផល អាយុ ៦០ឆ្នាំ មុខរបរបើកបររថយន្ត ដោយមានប្រពន្ធ និងមានកូនប្រុសម្នាក់ ស្រីម្នាក់ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានស្រុកកំណើតនៅ ភូមិបុសតូច ឃុំពងទឹក ស្រុក រំដួល ខេត្តស្វាយរៀង។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះតាំងពីព្រលឹម ដោយមិនមានអ្នកណាម្នាក់បានដឹងថាទៅទីណាទេ លុះដល់ម៉ោងកើតហេតុ ស្រាប់តែផ្អើលប្រទះឃើញសាកសពចងកជាប់បង្កាន់ដៃមាត់ប្រឡាយលូទឹកស្អុយក្បែរកន្លែងធ្វើការរបស់គាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យក្រុង ចុះមកធ្វើការពិនិត្យសាកសពរួចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

No comments:

Post a Comment

Pages