យុទ្ធនាការផ្សព្វផ្សាយ-អប់រំ ដល់ប្រជាពលរដ្ឋអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុស​ ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅឃុំឈានឡើងស្រុកសាមគ្គីមានជ័យ - BNP

Breaking

Saturday, April 25, 2020

យុទ្ធនាការផ្សព្វផ្សាយ-អប់រំ ដល់ប្រជាពលរដ្ឋអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុស​ ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅឃុំឈានឡើងស្រុកសាមគ្គីមានជ័យ

ស្រុកសាមគ្គីមានជ័យ÷ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ  រួមជាមួយអង្គការជីវិតថ្លៃថ្នូរ (LWD), អជ្ញាធរភូមិឃុំ និងសម្ពន្ធយុវជនស្រលាញ់សន្តិភាព (ស.យ. ស.ស) បានចុះយុទ្ធនាការផ្សព្វផ្សាយ-អប់រំដល់ប្រជាពលរដ្ឋអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុស​ ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

ដោយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
១. គោលដៅ÷ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២. ប្រើប្រាស់កម្លាំងសរុបចំនួន ៣៣ នាក់ ក្នុងនោះស្រីចំនួន ១៧ នាក់ ដែលមកពី÷
-រដ្ឋបាលស្រុក ចំនួន ៣ នាក់ ស្រី ០ នាក់
-អង្គការជីវិតថ្លៃថ្នូរ (LWD) ចំនួន ៥ នាក់ ស្រី ១ នាក់
-អជ្ញាធរភូមិ និងឃុំឈានឡើង ចំនួន ៨ នាក់ ស្រី ២ នាក់
-មន្រ្តីនគរបាលឃុំ ចំនួន ២ នាក់ ស្រី ០ នាក់
-សម្ពន្ធយុវជនស្រឡាញ់សន្តិភាព
(ស.យ.ស.ស) ចំនួន ១៥ នាក់ ស្រី ១៤ នាក់
៣. សម្ភារដែលបានប្រើប្រាស់÷ -Posters A4 ចំនួន ៩០០ សន្លឹក
-សាប៊ូ  Protect ចំនួន ១០០ ដុំ
-អាកុល  ចំនួន ២០ ដប
-គ្រឿងឧឃោសនៈស័ព្ទ ចំនួន ២ មេក្រូ។
៤. មធ្យោបាយ (រថយន្តចំនួន ៣ គ្រឿង ម៉ូតូចំនួន ៨ គ្រឿង)។
៥. សកម្មភាពផ្សព្វផ្សាយ-អប់រំ ចែកជូនសាប៊ូ អាកុល និងខិត្តប័ណ្ណដោយចុះតាមខ្នងផ្ទះ តាមទីប្រជុំជន និងតូបលក់ដូររបស់ប្រជាពលរដ្ឋ ក្នុងឃុំឈានឡើង។

សូមបញ្ជាក់ថា អង្គការជីវិតថ្លៃថ្នូូរ (LDW) តាមរយៈ លោក ប៉ឹល មាទីន អ្នកសម្រប សម្រួលកម្មវិធីអង្គការជីវិតថ្លៃថ្នូូរប្រចាំខេត្តកំពង់ឆ្នាំង ព្រឹកនេះដែរ បានផ្តល់សម្ភារដែលបង្ករនូវភាពងាយស្រួលដល់រដ្ឋបាលស្រុកសម្រាប់ផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ (COVID-19)  នៅក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដើម្បីមានឱកាដចុះផ្ទាល់ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ រួមមាន៖ សាប៊ូ Protex ចំនួន ៥៧៦ ដុំ, អាកុល ចំនួន ១០០ (មួយរយ) ដប, ម៉ាស់ ចំនួន ៥០០ (ប្រាំរយ) ម៉ាស់, ស្រោមដៃ ចំនួន ៤០០ (បួនរយ) ស្រោម, Poster ចំនួន ៤ ០០០ (បួនពាន់) សន្លឹក ៕





No comments:

Post a Comment

Pages